Gangwon FC ១-២ ភ្នំពេញក្រោន៖ យប់ប្រវត្តិសាស្ត្រនៅប្រទេសកូរ៉េ

Gangwon FC ១-២ ភ្នំពេញក្រោន៖ យប់ប្រវត្តិសាស្ត្រនៅប្រទេសកូរ៉េ ទីក្រុង Gangneung
ភ្នំពេញក្រោនបានឈ្នះ ២-១ លើក្រុម Gangwon FC ក្នុងព្រឹត្តិការណ៍ AFC Champions League Two ពូល H។ ការប្រកួតធ្វើឡើងនៅថ្ងៃទី ១៥ តុលា ២០២៦ នៅ Gangneung HIGH1 Arena ហើយនេះក៏ជាការប្រកួតផ្លូវការលើកដំបូងរវាងក្លឹប K League និងក្លិបកម្ពុជា។
ជ័យជម្នះនេះរក្សាឲ្យភ្នំពេញក្រោនឈរនៅលំដាប់ទី ១ ក្នុងពូល H ដោយមាន ៦ ពិន្ទុ ក្នុងការប្រកួត ២ ប្រកួត។
មុនការប្រកួត គ្រូបង្វឹក Oleg Starynskyi បាននិយាយថា៖ «យើងតំណាងឱ្យកម្ពុជា។ ខ្ញុំនឹងខិតខំអស់ពីសមត្ថភាព ដើម្បីឱ្យប្រជាជនកម្ពុជាមានមោទនភាព។»
Moses Dyer បាននិយាយបន្ទាប់ពីការប្រកួតថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះក្រុមយើងខ្លាំងណាស់។ ខ្ញុំគិតថានេះគឺជាជ័យជម្នះជាប្រវត្តិសាស្ត្រ មិនត្រឹមតែសម្រាប់ក្រុមភ្នំពេញក្រោនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។ យើងដឹងថាក្រុមកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងឈ្នះ ពីព្រោះពួកគេមានថវិកាធំជាង និងមានលីគល្អជាង។ និយាយដោយស្មោះត្រង់ ខ្ញុំគិតថាលទ្ធផល ២-១ គឺសក្តិសមហើយ។ ពួកគេគ្រប់គ្រងការប្រកួតច្រើន ប៉ុន្តែការពាររបស់យើងអស្ចារ្យណាស់។ យើងរក្សាភាពរឹងមាំ ហើយបានរារាំងបាល់សំខាន់ៗជាច្រើននៅខាងក្រោយ។» លោកបានថ្លែងអរគុណអ្នកគាំទ្រថា៖ «យើងនៅកូរ៉េខាងត្បូង តែយើងនៅតែមានអ្នកគាំទ្រនៅទីនេះ វាជាអារម្មណ៍ដែលមិនគួរឱ្យជឿ។ ខ្ញុំសង្ឃឹមថាការប្រកួតបន្ទាប់នៅផ្ទះ ពួកគេនឹងមកទាំងអស់គ្នា។»
គ្រូបង្វឹកកាំងវ៉ុន Jeong Gyeong-ho បាននិយាយថា៖ «ខ្ញុំមិនដែលគិតថាភ្នំពេញជាក្រុមខ្សោយជាងយើងទេ។ ពួកគេជាក្រុមល្អ ដែលមានការសហការគ្នាខ្លាំង។» លោកក៏បានថែមទៀតថា៖ «កាំងវ៉ុនលេងនៅផ្ទះ។ យើងគួរតែយកលទ្ធផលឱ្យបាន។ ក្នុងនាមជាគ្រូបង្វឹក ខ្ញុំមានការទទួលខុសត្រូវ។»
Gangwon FC 1-2 Phnom Penh Crown: a historic night in Gangneung
PPCFC won 2-1 away at Gangwon FC in AFC Champions League Two, Group H. The game was played on 15 October 2026 at Gangneung HIGH1 Arena. It was the first official match between a K League club and a Cambodian club.
Guytho Mijland put the RED family ahead in the 44th minute. Abdallah Halaihal equalised for Gangwon with a penalty in the 61st minute. In the 78th minute Moses Dyer scored a penalty to win the game. Goalkeeper Um Vichet then made a fine late save to protect the lead.
The win keeps Crown top of Group H with six points from two games.
Before the game, coach Oleg Starynskyi said: "We represent Cambodia. I will put everything into it so that Cambodian people can be proud."
Moses Dyer said after the game: "I am very proud of our team. I think this is a historic win, not only for Phnom Penh Crown but for all of Cambodia. We knew South Korea were expected to win because they have a bigger budget and a better league. Honestly, I think 2-1 is fair. They had a lot of the game, but our defence was amazing. We stayed strong and blocked many important balls at the back." He thanked the fans: "We are in South Korea, but we still have fans here. It is an unbelievable feeling. I hope they all come to our next home game."
Gangwon coach Jeong Gyeong-ho said: "I never thought Phnom Penh was a weaker team than us. They are a good team with strong teamwork." He also said: "Gangwon played at home. We should have brought the result. I feel responsible as the coach."
Crown now look to the next Group H match.





