
ភ្នំពេញក្រោន ជួប Kitchee SC៖ សន្និសីទសារព័ត៌មានមុនការប្រកួត
[English Below]
ភ្នំពេញក្រោន ជួប Kitchee SC៖ សន្និសីទសារព័ត៌មានមុនការប្រកួត
AFC Champions League Two | ថ្ងៃព្រហស្បតិ៍ ទី២៩ តុលា ២០២៦ | ពហុកីឡដ្ឋានជាតិមរតកតេជោ ម៉ោង ១៩:១៥
គ្រូបង្វឹក Oleg Starynskyi និងខ្សែការពារ Raúl-Mihai Feher បានជួបសារព័ត៌មាននៅមុនថ្ងៃប្រកួតក្នុងពានរង្វាន់ AFC Champions League Two ជាមួយក្រុម Kitchee SC មកពីហុងកុង។ អ្នកទាំងពីរមានសារដូចគ្នា គឺត្រូវរីករាយជាមួយរាត្រីប្រកួតអន្តរជាតិដ៏កម្រ រក្សាការផ្តោតអារម្មណ៍ ហើយចងចាំថានេះគ្រាន់តែជាជំហានមួយក្នុងដំណាក់កាលចែកពូលប៉ុណ្ណោះ។
OLEG STARYNSKYI ក្នុងនាមជាគ្រូបង្វឹកបានលើកឡើងនៅចំនុចមួយចំនួននេះ៖
• យើងមិនផ្តោតលើតារាងចំណាត់ថ្នាក់លឿនពេកនោះទេ៖ «នៅពេលនេះ វាហាក់ដូចជាឆាប់ពេកក្នុងការមើលលើតារាងចំណាត់ថ្នាក់។»
• យើងត្រូវរីករាយជាមួយការប្រកួតនេះ៖ «នេះគឺជាការប្រកួតពិសេសមួយ ហើយវាក៏ខ្លីផងដែរ ព្រោះចប់ការប្រកួតនេះយើងនឹងត្រឡប់ទៅប្រកួត CPL វិញ ដូច្នេះសូមអ្នកទាំងអស់គ្នារីករាយជាមួយពេលវេលានេះ។»
• ការគោរពចំពោះ Kitchee៖ ពួកគេជាក្រុមល្អមួយមកពីហុងកុង ពួកគេមានកីឡាករមានដែលមានបទពិសោធន៍ និងមានទេពកោសល្យ ហើយបង្ហាញពីស្ថិរភាព និងភាពទៀងទាត់ពីឆ្នាំមួយទៅឆ្នាំមួយ នឹងជាការប្រកួតដ៏លំបាក។
• ការរៀបចំក្រុមរបស់យើង៖ «យើងមានការត្រៀមល្អដូចធម្មតា ហើយបើនិយាយអំពីរដូវកាលនេះវិញគឺវែងឆ្ងាយទៀត ហើយក៏មានកីឡាករចេញចូលខ្លះផងដែរ ប៉ុន្តែគ្មានអ្វីធ្ងន់ធ្ងរទេ។»
• ដំណាក់កាលចែកពូល៖ «យើងទើបលេងបាន ២ ប្រកួតប៉ុណ្ណោះ ដូច្នេះគ្រាន់តែប្រមាណ ៣៣ ភាគរយនៃដំណាក់កាលមួយក្នុងវគ្គចែកពូល យើងនៅមាន ៤ ប្រកួតទៀតត្រូវលេង។»
RAÚL-MIHAI FEHER
• នេះគឺជាឱកាសពិសេស៖ «ការប្រកួតអន្តរជាតិគឺពិសេសខ្លាំងណាស់ ទាំងអារម្មណ៍ និងការត្រៀមខ្លួនតែងតែពិសេសជានិច្ច។»
• យើងនឹងលេងដើម្បីកម្ពុជា៖ «យើងត្រូវបន្តបង្កើតប្រវត្តិសាស្ត្រ យើងត្រូវលេងដើម្បីកម្ពុជា និងដើម្បីក្លិបរបស់យើង និង ដើម្បីឲ្យរឿងទាំងនោះកើតឡើង។»
• យើងត្រូវតែរីករាយ និងត្រូវបន្តរុញច្រានទៅមុខទាំងអស់គ្នា៖ «យើងត្រូវរីករាយជាមួយពេលវេលាបែបនេះ ព្រោះវាខ្លីណាស់ ប៉ុន្តែយើងត្រូវបន្តសហការគ្នា និងធ្វើការរួមគ្នាផងដែរ។»
• យើងនឹងធ្វើឲ្យអ្នកគ្រប់គ្នាមានមោទកភាព៖ «បើយើងអាចធ្វើអ្វីមួយដើម្បីឱ្យអ្នកគាំទ្រសប្បាយចិត្ត និងមានមោទកភាពនោះ យើងនឹងខិតខំឲ្យអស់ពីសមត្ថភាព។»
• ការគោរពចំពោះ Kitchee៖ "ពួកគេមានកីឡាករមានបទពិសោធន៍ខ្លាំង ហើយក៏រួមបញ្ចូលជាមួយកីឡាករវ័យក្មេងដែលមានទេពកោសល្យផងដែរ។»
• គោលដៅរបស់យើង៖ «យកបីពិន្ទុដើម្បីឲ្យប្រជាជន និងអ្នកគាំទ្ររបស់យើងសប្បាយចិត្តបន្តទៀត រីករាយជាមួយការប្រកួត និងរួមគ្នាដូចគ្រួសារ។»
• សារជូនអ្នកគាំទ្រ៖ «សូមមកកីឡដ្ឋានគាំទ្រពួកយើង ហើយបង្កើតបរិយាកាសល្អជាមួយគ្នា ដើម្បីឱ្យក្រុមទទួលបានថាមពលពីអ្នកទាំងអស់គ្នាផងដែរ។»
Wednesday 28 October 2026 | Match: Thursday 29 October, Morodok Techo National Stadium, 19:15
PPCFC head coach Oleg Starynskyi and defender Raúl-Mihai Feher met the media on the eve of the AFC Champions League Two home game against Kitchee SC of Hong Kong. Both stressed the same message: enjoy the rare international night, stay focused, and treat it as a step in a long group stage.
OLEG STARYNSKYI, COACH
• Respect for Kitchee: "A really decent team from Hong Kong. Year to year they're showing their stability, really nice consistency." (the audio is a bit unclear here)
• We are preparing normally: "We're preparing normally. For sure the season is long, there will be some players in and out, but this is part of the game. Nothing big serious."
• Only two games played: "We just play only two games, so it's only about 33 percent of the way through the group. There are another four games that we need to play."
• It is too early to look at the table: "At this point it's still too early to watch the table."
• We must enjoy this moment: "This moment is very special, it's very short. The day after tomorrow, back to the CPL. So let's enjoy this moment."
RAÚL-MIHAI FEHER
• A special occasion: "International games, we know they're very, very special. Special emotions, always special preparations."
• We will play for Cambodia: "We need to continue making history. We need to play for Cambodia and also for our club to make those things happen."
• We must enjoy it and keep pushing forward together: "We need to enjoy this type of moment because it's very short, but we need to keep working together and pushing as one."
• We will make everyone proud: "If we can do something to make the fans happy and proud, we will give everything we have."
• Respect for Kitchee: "They have very experienced players and they combine with talented young players as well."
• Our aim: "Get the three points, keep making the people and our fans happy, enjoy the game and work together like a family."
• Message to fans: come to the stadium and create a good atmosphere, so the team can feed on their energy.





