
Oleg Starynskyi៖ «ជ័យជម្នះនេះ យើងទទួលបានដោយសារការរួបរួមគ្នា»
គ្រូបង្គោលក្លិប Phnom Penh Crown FC លោក Oleg Starynskyi បានកោតសរសើរចំពោះការរួបរួមរបស់ក្រុម បន្ទាប់ពីយកឈ្នះ Kitchee ២-០ ក្នុងការប្រកួត AFC Champions League Two នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យ PPCFC នៅតែឈ្នះទាំងអស់ក្នុងពូល H។
ក្រោយការប្រកួត លោកបានថ្លែងអំណរគុណដល់អ្នកគាំទ្រ៖ «សូមអបអរសាទរដល់អ្នកទាំងអស់គ្នា អ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្រភ្នំពេញក្រោន។ ខ្ញុំគិតថានេះជា ៣ពិន្ទុដ៏ធំសម្រាប់យើង ហើយយើងពិតជារីករាយដែលទទួលបានវានៅលើទឹកដីផ្ទាល់ ជាមួយការគាំទ្រដ៏អស្ចារ្យបែបនេះ»។
គ្រូបង្គោលរូបនេះក៏បានផ្តល់កិត្តិយសដល់គូប្រកួតផងដែរ៖ «គូប្រកួតរឹងមាំខ្លាំង ពិតជាក្រុមល្អមែន ខ្ញុំអាចនិយាយថា ប្រសិនបើការប្រកួតនេះលទ្ធផលទៅជាបែបណាក៏ដោយ ឈ្នះសម្រាប់ពួកគេ សម្រាប់យើង ឬស្មើ ក៏ជាលទ្ធផលសមរម្យដែរ។ ក្រុមនេះល្អណាស់ អ្នកឃើញកីឡាករមានគុណភាព និងរបៀបលេងរបស់ពួកគេ»។
លោកបានសរសើរក្រុមទាំងមូល៖ «ជ័យជម្នះនេះ យើងទទួលបានដោយសារការរួបរួមគ្នា កីឡាករដែលនៅលើទីលាន កីឡាករដែលប្តូរចូល និងកីឡាករទាំងអស់ដែលមិនបានលេង ពួកគេក៏បានខិតខំយ៉ាងខ្លាំងដើម្បីជ័យជម្នះនេះដែរ»។
លោកក៏បានព្រមានអំពីការរំពឹងទុកមិនសមហេតុផល មុនត្រឡប់ទៅប្រកួត CPL វិញ៖ «អ្នកមិនអាចរំពឹងថាយើងឈ្នះគ្រប់ការប្រកួតបានទេ។ ខ្ញុំឃើញការមិនគោរពគូប្រកួតច្រើនពេកក្នុងមួយរយៈចុងក្រោយនេះ លីគ ដែលយើងលេងគឺមានការប្រកួតប្រជែងខ្លាំង ដូច្នេះគឺមិនងាយស្រួលនោះទេ។ ខ្ញុំអាចនិយាយបានថានៅថ្ងៃអាទិត្យនេះនឹងជាការប្រកួតដ៏លំបាកបំផុត»។
Phnom Penh Crown FC head coach Oleg Starynskyi praised his squad's unity after the 2-0 win over Kitchee in the AFC Champions League Two at Morodok Techo National Stadium on Thursday night, a result that keeps PPCFC perfect in Group H.
Speaking after the match, Starynskyi thanked the supporters first. "Congratulations, everyone. Cambodian fans, Phnom Penh Crown fans. I think it's a massive three points for us. And for sure, we're happy that we get it at our home ground with such a great, great, great support," he said.
The PPCFC head coach was quick to credit the opponent. "The opponent is super solid, it's a really good team. I would say if this game can go any way, for them, for us, for a draw, it also would be a fair result. The team is really good, you see the quality players, how they play," he said.
He put the win down to the whole squad. "This victory we get because of the togetherness. The players who were on the pitch, the players who came from the bench, and all the players who didn't step on the pitch, they also really pushed for this victory."
Starynskyi also warned against unrealistic expectations ahead of the return to the CPL. "You cannot expect we win every game. This is the problem with false expectations, because I see too much disrespect for our opponents. This is a really competitive league and it's not easy to get the points. Sunday will be a super difficult game," he said.





