ក្រុមនារីភ្នំពេញក្រោន ត្រលប់មកការពារតំណែងជើងឯក Cambodian Women's League នាសប្តាហ៍នេះ
cambodianwomen's league

ក្រុមនារីភ្នំពេញក្រោន ត្រលប់មកការពារតំណែងជើងឯក Cambodian Women's League នាសប្តាហ៍នេះ

1 min read

ម្ចាស់ពានរង្វាន់ Cambodian Women's League ៣ សម័យកាលជាប់គ្នាក្រុមនារីភ្នំពេញក្រោន នឹងត្រលប់មកការពារតំណែងជើងឯកសម្រាប់រដូវកាលថ្មីឆ្នាំ២០២៦។

ជំនួបបើកឆាករបស់ក្រុមនារីភ្នំពេញក្រោន នឹងត្រូវជួប ក្រុមនារីមន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំ នៅថ្ងៃទី ២៥ ខែមេសានេះ ដោយធ្វើឡើងនៅទីលានហ្វឹកហាត់កីឡដ្ឋានភ្នំពេញក្រោន វេលាម៉ោង ១៥:៤៥ នាទីរសៀល។

ក្នុងនោះដើម្បីជាការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីមកដល់ ក្រុមនារីភ្នំពេញក្រោន ក៏បានបញ្ចូនកីឡាការិនីចំនួន ៥ រូបទៅហ្វឹកហាត់នៅប្រទេសជប៉ុនជាមួយក្លិបដៃគូរ Asahi Intecc Loveledge Nagoya។

បន្ថែមពីនេះក្រុមនារីភ្នំពេញក្រោន ក៏បានរៀបចំបង្កើតពានរង្វាន់សម្រាប់ត្រៀមរដូវកាលថ្មីមកដល់មានឈ្មោះថា PPC Women Cup 2026 ដោយក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីវាយបកយកឈ្នះក្រុមនារីវិសាខា ៥ទល់២ នៅវគ្កផ្តាច់ព្រ័ត្រ។

សម្រាប់ពានរង្វាន់ខេមបូឌានលីគនារី ឆ្នាំ២០២៦ នឹងមានក្រុមចូលរួមចំនួន ៨ ៖ ភ្នំពេញក្រោន, វិសាខា, ណាហ្គាវើលដ៏, ព្រះខ័នរាជស្វាយរៀង, បឹងកេត, សៀមរាប, អិកស៍អូ យូណាយធីត និងមន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង។

ការប្រកួតប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែមេសា​ រហូតដល់ថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២៦ ដោយប្រើប្រាស់រូបមន្តលីគសន្សំពិន្ទុចំនួនពីរជុំ និងជុំបន្ទាប់ជ្រើសរើសក្រុមកំពូលទាំង ៤ ដើម្បីប្រកួតខ្វែងឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

Latest News