លោក Oleg Starynskyi៖ ការជួបជាមួយស្វាយរៀង គឺជា «ជំនួបធំ» ដែលគ្រប់គ្នាទន្ទឹងរង់ចាំបំផុតប្រចាំរដូវកាល

[English Below]
[ភ្នំពេញ] – មុនការប្រកួតដ៏ជក់ចិត្តរវាងក្លិបបាល់ទាត់ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ឈានចូលមកដល់ លោក Oleg Starynskyi គ្រូបង្វឹកបង្គោលរបស់ក្រុមសិង្ហក្រហម បានបង្ហាញចំណាប់អារម្មណ៍យ៉ាងមុតមាំចំពោះជំនួបដែលត្រូវបានគេចាត់ទុកថាជា «ការប្រកួតកម្រិតខ្ពស់» ប្រចាំលីគកំពូលកម្ពុជា។
លោក Oleg បានលើកឡើងថា នេះគឺជាការប្រកួតដែលមិនត្រឹមតែក្រុមទាំងពីរប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រក៏ចង់ឃើញខ្លាំងបំផុតដែរ តាំងពីដើមរដូវកាលមកម្ល៉េះ។ លោកបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. ការរំពឹងទុក និងភាពតានតឹងនៃការប្រកួត
លោកគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះបានបញ្ជាក់ថា៖
«នេះគឺជាការប្រកួតដែលយើងទាំងអស់គ្នាកំពុងរង់ចាំក្នុងរដូវកាលនេះ។ ការប្រកួតនេះតែងតែបង្កើនភាពតានតឹងបន្ថែមសម្រាប់ក្រុមទាំងពីរ។ ទាំងការលើកទឹកចិត្ត និងឆន្ទៈជុំវិញការប្រកួតនេះគឺអស្ចារ្យណាស់។ វានឹងមានការតស៊ូខ្លាំង ព្រោះគ្រប់គ្នាដឹងថានេះជាការប្រកួតដែលត្រូវបញ្ចេញសមត្ថភាពឱ្យអស់»។
២. ការវាយតម្លៃលើគូប្រជែង «ព្រះខ័នរាជស្វាយរៀង»
ថ្លែងពីក្រុមគូប្រជែង លោក Oleg មិនបានរុញរានឹងការសរសើរពីភាពខ្លាំងរបស់ក្រុមលោក Matthew McConkey ឡើយ៖
- បច្ចេកទេសលេង៖ ជាក្រុមដែលពូកែដាក់សម្ពាធ (Pressing) និងមានរបៀបលេងវាយលុកខ្លាំងក្លា (Aggressive)។
- ធនធានកីឡាករ៖ ពួកគេមានកីឡាករល្អៗច្រើន និងរក្សាបាននូវកម្រិតលេងខ្ពស់ពីមួយរដូវកាលទៅមួយរដូវកាល។
៣. ការសម្រេចលទ្ធផលជើងឯក
ទោះបីជាការប្រកួតនេះមានភាពក្តៅគគុកយ៉ាងណាក៏ដោយ ប៉ុន្តែលោក Oleg បានរំលឹកថា វានៅតែមិនទាន់អាចសម្រេចអ្វីៗគ្រប់យ៉ាងក្នុងពេលនេះបានឡើយ៖
«ការប្រកួតមួយនេះមិនទាន់អាចសម្រេចលទ្ធផលអ្វីទាំងអស់នោះទេ ព្រោះយើងនៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវដើរក្នុងរដូវកាលនេះ»៕
Oleg Starynskyi on the clash with Preah Khan Reach Svay Rieng
“This is the game we are all looking forward to in the season. This game always adds extra intensity for both teams.
“The motivation and intention around is great. It’s the game everyone wants to see since the start of the season. There will be extra fight as everyone wants to perform in this kind of game.
“They are a really good team who likes to press. They are also very aggressive and have more good players. From season to season, they are a good team to compete with.
“This match won’t be able to decide anything yet as it’s still a long way to go.”





