Anatoly Bondarenko៖ «អ្នកទាំងអស់គ្នាត្រៀមលេង និងស្រេកឃ្លានចង់លេង»
Anatoly Bondarenko expects a tough test when his side travel to face Tiffy Army FC

Anatoly Bondarenko៖ «អ្នកទាំងអស់គ្នាត្រៀមលេង និងស្រេកឃ្លានចង់លេង»

3 分钟阅读

[English Below]
ជំនួយការគ្រូបង្វឹកភ្នំពេញក្រោន លោក Anatoly Bondarenko រំពឹងថានឹងជួបការប្រកួតដ៏លំបាក នៅពេលក្រុមរបស់លោកធ្វើដំណើរទៅប្រកួតជាមួយ Tiffy Army FC ក្នុងក្របខណ្ឌ Cambodian Premier League នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Bondarenko បានថ្លែងថា ក្រុមរបស់លោកដឹងច្បាស់ពីកម្លាំងរបស់ Army៖ «យើងមិនរំពឹងថាជាការប្រកួតងាយស្រួលនោះទេ យើងដឹងថា Army មានកីឡាករបរទេសល្អៗ ដូចជា Josemar, Umaru, Misawa និង Bakayoko។ យើងក៏បានត្រៀមខ្លួនដោយការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ពេញលេញសម្រាប់ការប្រកួតជាមួយពួកគេផងដែរ។»

ភ្នំពេញក្រោននៅតែស្វែងរកជ័យជម្នះដំបូងក្នុងលីគរដូវកាលនេះ ហើយលោក Bondarenko បញ្ជាក់ថា ចំណុចនេះកាន់តែជំរុញស្មារតីកីឡាករ៖ «គ្រប់គ្នាត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត អ្នកទាំងអស់គ្នាត្រៀមលេង និងស្រេកឃ្លានចង់លេងការប្រកួតនេះដូចគ្នា។ ដូចដែលអ្នកដឹងស្រាប់ យើងមិនទាន់មានជ័យជម្នះនៅក្នុងលីគនៅឡើយទេ ហើយខ្ញុំសង្ឃឹមថាថ្ងៃស្អែកនេះយើងនឹងទទួលបាន ៣ ពិន្ទុ។»

ខ្ញុំគិតថាទ័ពក៏ចង់ឈ្នះដែរ ជាពិសេសនៅលើទីលាន​ដែលជាទឹកដី និងជាមួយអ្នកគាំទ្ររបស់ពួកគេ។ យើងរំពឹងថាវានឹងក្លាយជាការប្រកួតល្អមួយ ហើយក្រុមទាំងពីរមានឱកាសស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក។»

សម្រាប់កីឡាករ អៀម រតនាវិញ បានទទួលស្គាល់ថា ការចាប់ផ្តើមរបស់ក្រុមមិនទាន់ល្អគ្រប់គ្រាន់នៅឡើយនោះទេ៖ «យើងធ្វើបានមិនទាន់ល្អទេ សម្រាប់ ៣ ប្រកួតដំបូង។ ខ្ញុំគិតថា ក្នុងការប្រកួតនេះ យើងនឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីយក ៣ ពិន្ទុ។»

កីឡាកររូបនេះបានបន្ថែមថា ក្រុមទាំងពីរមានគោលដៅដូចគ្នា៖ «ពួកគេក៏កំពុងព្យាយាមដើម្បីឈ្នះជាលើកដំបូង ដូចពួកយើងដែរ។ អ្វីដែលយើងអាចធ្វើបាន គឺព្យាយាមអស់ពីសមត្ថភាព។»

Phnom Penh Crown FC assistant coach Anatoly Bondarenko expects a tough test when his side travel to face Tiffy Army FC in the Cambodian Premier League on Saturday, 24 October.

Speaking at the pre-match press conference, Bondarenko said his team are well aware of the threat Army carry. "We don't expect an easy game. We know Army have good foreign players, for example Josemar, Umaru, Misawa and Bakayoko," he said. "We have also prepared with full responsibility and attention for the game against Army."

PPCFC are still chasing their first league win of the season, and Bondarenko says that has only sharpened the squad's focus. "Everyone is ready for the game. Everyone is ready to play and hungry to play. As you know, we still don't have a win in the league, so everyone is preparing, and I hope tomorrow will be three points for us."

He expects the hosts to come out on the front foot. "I think Army also want to win, especially at home with their fans. We expect a more or less open game, with both teams having chances to score."

Eam Ratana admitted the team's start has not been good enough. "We have not done well in the first three rounds. I think in this match we will try our best to take the three points."

He added that both sides arrive with the same goal. "They are also trying to get their first win, just like us. What we can do is try our best."

最新消息